ស្វែងរកសៀវភៅសប្បូរបែបពីបណ្ណាល័យរបស់វិទ្យាស្ថានអាហ្កា (AGA LIBRARY)។
បណ្ណាល័យជាផ្នែកនៅក្នុងវិទ្យាស្ថានអាហ្កា ដែលចាប់ដំណើរការតាំងពីឆ្នាំ២០០៥ ហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា។ បណ្ណាល័យមានសៀវភៅច្រើនប្រភេទ ចម្រុះភាសា ដែលមានប្រមាណជាង ៨.០០០ មុខវិជ្ជាផ្សេងៗគ្នា និងគិតជាចំនួនសរុបប្រហែល ១៥.០០០ក្បាល (ឆ្នាំ២០២២) ។
MONDAY - FRIDAY : 07:30 AM - 08:30 PM
MONDAY - FRIDAY : 07:30 AM - 08:30 PM
ជាន់ទី ៤ នៅអគ្គា AGA Institute
មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានអាហ្កាដែលមានបំណងចង់ប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវសាកសួរព័ត៌មានពីបណ្ណារក្ស
ប័ណ្ណបណ្ណាល័យ(សមាជិក)មានបិទរូបថត និងមានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល១ឆ្នាំ។ មិនត្រូវផ្តល់ប័ណ្ណនេះទៅឱ្យអ្នកដទៃប្រើប្រាស់ឡើយ។
កម្រងឯកសារច្បាប់ វចនានុក្រម ទស្សនាវដ្តី សារព័ត៌មាន និង សៀវភៅប្រភេទខ្លះ ដែលមានបិទស្លាកសម្គាល់ព័ណ៌លឿង មិនអនុញ្ញាតឱ្យយកចេញទៅក្រៅឡើយ។
អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យត្រូវថែរក្សាឱ្យបានល្អដូចសភាព ដើម។ មិនត្រូវសរសេរ ឬគូសវាសលើសៀវភៅទេ។ ករណីមានការខូចខាតឬបាត់បង់ អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរ(២)ដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។
សៀវភៅដែលយកចេញពីទូរឬធ្នើ ពេលអានចប់ត្រូវទុកលើរទេះឬទុកនៅតុបណ្ណារក្ស ដើម្បីឱ្យបណ្ណារក្សរៀបចំទុកដាក់វិញតាមទីតាំងដើម។ និស្សិតមិនត្រូវយកសៀវភៅទៅទុកក្នុងធ្នើដោយខ្លួនឯងឡើយ។
អ្នកខ្ចីសៀវភៅដែលខកខានពុំបានសងតាមកាលកំណត់ដូចមានចែងក្នុងប្រការ៤ ត្រូវបង់ប្រាក់ពិន័យក្នុង១ថ្ងៃ ៥០០រៀល។ ករណីមិនយកសៀវភៅមកសងក្នុងរយៈពេល ៣០ថ្ងៃដូចមានចែងក្នុងប្រការ៤ អ្នកគ្រប់គ្រងបណ្ណាល័យមានសិទ្ធិផ្អាកសុពលភាពសមាជិកបណ្ណាល័យ និងរាយការណ៍ជូនគណៈគ្រប់គ្រងដើម្បីចាត់វិធានការ។
បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកបន្លំលួច ធ្វើឱ្យខូចខាត សៀវភៅ ឬសម្ភារផ្សេងៗរបស់បណ្ណាល័យត្រូវទទួលទណ្ឌកម្មដូចចែងក្នុងប្រការ៨។
លោកគ្រូ
ប្រធានផ្នែក
015263546
abc@gmail.com
លោកគ្រូ
ប្រធានផ្នែក
015263546
abc@gmail.com
លោកគ្រូ
ប្រធានផ្នែក
015263546
abc@gmail.com
លោកគ្រូ
ប្រធានផ្នែក
015263546
abc@gmail.com